![]()
ភ្នំពេញៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលមានទំនាក់ទំនងជាមួយសម្ព័ន្ធក្បាច់គុនយុទ្ធសិល្ប៍ពិភពលោក (World Martial Arts Union) នឹងស្វែងរកការទទួលស្គាល់ជាផ្លូវការពីសំណាក់អង្គការយូណេស្កូ (UNESCO) ចំពោះកីឡាល្បុក្កតោនាសម័យអង្គរក្នុងនាមជាបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ។
ក្បាច់គុនយុទ្ធសិល្ប៍របស់កម្ពុជាមួយនេះ មានវត្តមានជាង២០០០ឆ្នាំហើយ និងស្ថិតក្នុងចំណាត់ថ្នាក់មួយក្នុងចំណោមទម្រង់យុទ្ធគុនចំណាស់ ជាងគេបំផុតក្នុងពិភពលោក។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា៖ «សម្ព័ន្ធ WoMAU ដែលកម្ពុជាគឺជាសមាជិកមួយនោះ បានគាំទ្រទាំងស្រុងទៅលើបេសកកម្មរបស់យើងក្នុងការទទួលបានភាព ខ្ពង់ខ្ពស់នេះដែលត្រូវបានផ្តល់ទៅឲ្យកីឡាល្បុក្កតោ ដែលមានប្រវត្តិសាស្ត្រដ៏ធំសម្បើមនៅក្នុងចលនានៃជីវិត និងប្រពៃណីរបស់ខ្មែរ»។
វាមានតម្រូវការជាចាំបាច់ដ៏ពិតប្រាកដជាច្រើនដែលព្រះរាជាណាចក្រមួយនេះ នឹងត្រូវតែឆ្លើយតប នៅមុនពេលទទួលបានការបោះត្រាយល់ព្រមរបស់អង្គការយូណេស្កូ។
ភាព ចាំបាច់បំផុតគឺការប្រកាសថា ល្បុក្កតោ គឺជាបេតិកភណ្ឌវប្បធម៌ជាតិកម្ពុជា ហើយជំហានផ្សេងៗបន្តទៀត ត្រូវបានផ្តួចផ្តើមគំនិតរួចជាស្រេចនៅក្នុងទិសដៅនេះ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «យើងបានផ្តល់ឲ្យជាច្រើននូវភស្តុតាងប្រវត្តិសាស្ត្រ ក្នុងនោះរាប់បញ្ចូលទាំងវត្ថុតាងយ៉ាងកម្រមួយចំនួន និងគំនូរបង្ហាញក្បាច់គុនល្បុក្កតោនៅលើជញ្ជាំងនៃប្រាសាទអង្គរ វត្ត»។
លោកបានបន្តថា៖ «យើងបានឈានទៅដល់ចំណុចពីរ។ ទី១ វាគឺជាការអភិវឌ្ឍក្បាច់គុនល្បុក្កតោ ហើយមួយទៀត គឺការអភិរក្សវា។ ខ្ញុំពិតជាពោរពេញដោយក្តីសង្ឃឹមថា អង្គការយូណេស្កូនឹងទទួលស្គាល់ទៅលើភាពស្របច្បាប់ និងភាពមិនអាចប្រកែកបានរបស់ល្បុក្កតោក្នុងនាមជាបេតិកភណ្ឌ វប្បធម៌»។