ព្រឹត្តិការណ៍
កុមារា ឌី សៀវ​មិញ ម្ចាស់​មេដាយប្រាក់​ចង់​ក្លាយជា​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​
Post by: សហព័ន្ធកីឡាល្បុក្កតោកម្ពុជា
December 19, 2017
1043
រូបភាព

ដោយ: សឿន វណ្ណឌេត
​ ស្ថិតក្នុង​វ័យ​១២​ឆ្នាំ​កុមារា ឌី សៀវ​មិញ ចង់​ក្លាយជា​គ្រូបង្វឹក​គុន​ល្បុក្កតោ​ដ៏​ជំនាញ​ម្នា​ក់នៅ​ថ្ងៃ​អនាគត​។ ជា​សិស្ស​គុន​មកពី​ក្លិប​ល្បុក្កតោ​អង្គររាជ​ខេត្តសៀមរាប សៀវ​មិញ ដណ្តើមបាន​មេដាយប្រាក់​លើ​វិញ្ញាសា​សម្តែង​មេគុន​ពី​ការប្រកួត​កីឡា​គុន​ ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧​។ ទន្ទឹមនឹង​ចាត់ទុក​ជ័យជម្នះ​របស់ខ្លួន​លើសពី​ការរំពឹងទុក កុមារា​រៀន​ថ្នាក់​ទី​៥​នៃ​សាលាបឋមសិក្សា​កោ​សី​រូបនេះ​ថា មេដាយប្រាក់​របស់គេ​ជា​មោទកភាព​សម្រាប់​ក្លិប​ថែម​ទៀតផង​។ «​ខ្ញុំ​មាន​មហិច្ឆតា​ធំ​ឡើង​ចង់​ធ្វើជា​គ្រូបង្វឹក​គុន​ល្បុក្កតោ​ដ៏​ជំនាញ ​ម្នាក់ ព្រោះ​ខ្ញុំ​គិតថា ការហ្វឹកហាត់​គុន​ល្បុក្កតោ​អាចជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ អាច​ការពារ​ខ្លួន​ពេល​ជួប​បញ្ហា និង​អាច​ចាំ​ក្បាច់​បាន​ច្រើន​។ មួយវិញទៀត​ខ្ញុំ​ចង់​បង្វឹក​ក្បាច់​នេះ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ និង​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ​គុន​ល្បុក្កតោ​វ័យក្មេង ឌី សៀវ​មិញ ក្រោយ​ទទួលបាន​មេដាយប្រាក់​ពី​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧​។



​នៅក្នុង​ការប្រកួត​លើ​វិញ្ញាសា​សម្តែង​មេគុន​ល្បុក្កតោ​ឯកត្តជន​បុរស​ កីឡាករ ឌី សៀវ​មិញ បាន​យកឈ្នះ​ដៃគូ​ជា​បន្តបន្ទាប់​តាំងពី​វគ្គ​ដំបូង​រហូតដល់​វគ្គ​ពាក់​ កណ្តាល​ផ្តាច់ព្រ័ត្រ​។ ប៉ុន្តែ​រូបគេ​បាន​ចាញ់​កីឡាករ យ៉ឹ​ម វុត្ថា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​មេដាយមាស​ទើប​នាំ​ឲ្យ​រូបគេ​ទទួលបាន​ មេដាយប្រាក់​តែម្តង​។

​ស្ថិតក្នុង​វ័យ​១២​ឆ្នាំ សៀវ​មិញ បាន​និយាយថា រូបគេ​មិន​នឹកស្មាន​អាច​ទទួលបាន​រហូត​មេដាយប្រាក់​នោះទេ ពោលគឺ​ដំបូង​ឡើយ សៀវ​មិញ យល់ថា​សមត្ថភាព​រប​ស់​គេ​ប្រហែល​មិនអាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ដំបូង​ នោះទេ ព្រោះ​ឃើញ​ដៃគូ​សុទ្ធតែ​ធំៗ​ជាង​ខ្លួន​។ ជា​សិស្ស​គុន​ដែល​ទើប​ហ្វឹកហាត់​បាន​ពីរ​ឆ្នាំ សៀវ​មិញ បានចាត់ទុក​ជ័យជម្នះ​ពី​ការចូលរួម​លើកដំបូង​ជា​មោទកភាព​មួយ​សម្រាប់​រូបគេ និង​ជា​កិត្តិយស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្លិប​ល្បុក្កតោ​អង្គររាជ​ ខេត្តសៀមរាប​។

​កំពុង​រៀន​នៅ​ថ្នាក់​ទី​៥​នៃ​សាលាបឋមសិក្សា​កោ​សី​ក្នុង​ខេត្តសៀមរាប​ ម្ចាស់​មេដាយប្រាក់​រូបនេះ​បាន​រៀបរាប់ថា រូបគេ​បាន​លួចលាក់​ឪពុកម្តាយ​ចូល​ហ្វឹក​ហាត់គុន​ល្បុក្កតោ​ក្នុង​ក្លិប​ អង្គររាជ​តាំងពី​អាយុ​៩​ឆ្នាំ ក្រោយ​ដឹងថា​គុន​ល្បុក្កតោ​ជា​ក្បាច់គុន​របស់​ខ្មែរ​។ សៀវ​មិញ បានចាប់ផ្តើម​ចាប់អារម្មណ៍​និង​ចូលចិត្ត​ក្បាច់គុន​ល្បុក្កតោ​ពេល​បាន​ ទស្សនាការ​សម្តែង​គុន​ល្បុក្កតោ​ពី​សំណាក់​លោកគ្រូ​ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គឹមស៊ាន នៅ​ក្លិប​ដែល​រូបគេ​កំពុង​ហ្វឹកហាត់​បច្ចុប្បន្ន​។​



​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ ដែលមាន​កីឡាករ​កីឡាការិនី​ជាង​២០០​នាក់​មកពី​១៧​ក្លិប​សមាគម​ក្នុង​៥​ រាជធានី​ខេត្ត​ចូលរួម​ត្រូវ​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​១១ ខែធ្នូ នេះ ក្រោម​វត្តមាន​លោក ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និង​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​៕    


























ប្រភព

thmeythmey.com
តើ​ក្បាច់គុន​ល្បុក្កតោ​កើត​ពី​ពេលណា​? មានកំណើត​ដូ​ម្តេច​? តើ​ពាក្យ​«​ល្បុក្កតោ​»​មានន័យ​ដូចម្តេច​?
December 19, 2017
ហេតុអ្វី​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​មាន​រៀបចំ​ពិធី​ក្រុង​ពលី​?
December 19, 2017
សូមស្វាគមន៍
ដៃរគូរ
ចំនួនអ្នកចូលទស្សនា
ថ្ងៃនេះ 85 
ពីម្សិលមិញ 323 
សរុប 96,530